Home

វិធី​បាញ់​ទឹក​អប់​ឲ្យ​បាន​ត្រឹមត្រូវ បាញ់តែ​ម្ដង​ក្រអូប​ពេញ​មួយ​ថ្ងៃ
សុភាព​បុរស សុភាព​​នារី​ទាំងឡាយ ​តែង​ប្រាថ្នា​ចង់​បាន​ក្លិន​ខ្លួន​​ក្រអូប​ប្រហើរ​ជាប់​ជានិច្ច ហើយ​វិធី​តែ​​ម្យ៉ាង​ដែល​អាច​ជួយ​បាន ​គឺ​ការ​ប្រើ​ទឹកអប់​បន្ថែម។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្ដី នៅ​មាន​បញ្ហា​មួយ​ទៀត​ដែល​ធ្វើឲ្យ​គេ​គ្មាន​ទំនុក​ចិត្ត គឺ​ក្លិន​ក្រអូប​នោះ​បាន​តែ​ត្រឹម​រយៈ​ពេល​ខ្លី​ណា​មួយ។ថ្ងៃនេះ Phearaklove សូម​ណែនាំ​នូវ​វិធី​បាញ់​ទឹក​អប់​ឲ្យ​បាន​ត្រឹមត្រូវ បាញ់​តែម្ដង​ក្រអូប​ពេញ​មួយ​ថ្ងៃ៖























១. បាញ់​ឲ្យ​ចំ​ជីពចរ 
ការ​បាញ់​ទឹកអប់​ឲ្យ​ចំ​ជីពចរ​ ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ព្រោះ​កន្លែង​ទាំងនោះ​អាច​ផលិត​កម្ដៅ​របស់​រាងកាយ ហើយ​កម្ដៅ​នោះ​នឹង​រក្សា​ក្លិន​ឲ្យ​នៅ​ក្រអូប​ពេញ​មួយ​ថ្ងៃ។

២. ក្រោយ​ត្រចៀក















កន្លែង​ពិសេស​មួយ​ទៀត​នោះ​ គឺ​ក្រោយ​ត្រចៀក ​ព្រោះ​កន្លែង​នោះ​អាច​មាន​ក្លិន​មិន​សូវ​ល្អ។ ជាពិសេស​ទៅ​ទៀត​នោះ​បើ​តាម​ពួក​អឺរ៉ុប​ពេល​ជួប​គ្នា​គេ​តែងតែ​ថើប​ថ្ពាល់​កៀក​ក្បែរ​នោះ ហើយ​បើ​មាន​ក្លិន​មិន​ល្អ​នឹង​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​អន់​ចិត្ត​ក៏​ថា​បាន។ 

៣. ដើមទ្រូង 
ដើម​ទ្រូវ​គឺជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​បាញ់​ទឹកអប់​ឲ្យ​ក្រអូប​បាន​យូរ​ដែរ ហើយ​ណា​មួយ​ពេល​អ្នក​អោប​គ្នា​នឹង​ធ្វើឲ្យ​ភាគី​ម្ខាងទៀត​ស្រូប​យក​ក្លិន​ដ៏​ពិដោរ​នេះ​បាន។

៤.​ ក


















ក​ ជា​ចំណុច​ពិសេស​ជាងគេ​មិន​អាច​ភ្លេច​បាន​ទេ ព្រោះ​ពេល​បាញ់​ទឹកអប់​ប៉ះ​ត្រង់​នោះ​ក្លិន​ធម្មជាតិ​របស់​អ្នក និង​ក្លិន​ដែល​បាញ់​ទៅ​បង្កើត​ឲ្យ​មាន​ក្លិន​តែ​មួយ​ហើយ​រឹតតែ​ក្រអូប​លើស​ដើម។

៥. កុំ​បាញ់​កន្លែង​មាន​ញើស​ច្រើន 
ប្រសិនបើ​អ្នក​មាន​បញ្ហា​ក្លិន​ខ្លួន សូម​កុំ​បាញ់​ទឹកអប់​កន្លែង​មាន​ញើស​ច្រើន​ដូចជា​ក្លៀក​ជាដើម។ បើ​អ្នក​បាញ់​កន្លែង​មាន​ញើស​ច្រើន​ពេល​ក្លិន​ក្រអូប និងក្លិន​ញើស​បញ្ចូល​គ្នា​វា​រឹតតែ​ធ្វើឲ្យ​មាន​ក្លិន​អាក្រក់​លើស​ដើម។

៦. ងូត​ទឹក​ជាមុន​សិន 
ជម្រើស​ដ៏​ល្អ​បំផុត​នោះ ​គឺ​ទឹក​ក្ដៅ​ព្រោះ​វា​អាច​សំអាត​ស្បែក ​និង​បើក​រន្ធញើស​ជា​ពិសេស​វា​ជា​មូលដ្ឋាន​ ល្អ​សម្រាប់​បាញ់​វា ​និង​គ្មាន​ជាតិ​កង្វក់។

៧. បាញ់​ពី​ចម្ងាយ
















បើ​ចង់​ឲ្យ​ក្លិន​ទឹកអប់​របស់​អ្នក​ក្រអូប​ពេញ​មួយ​ថ្ងៃ​នោះ គឺ​ត្រូវ​បាញ់​ពី​ចម្ងាយ​ព្រោះ​ក្លិន​របស់​វា​សាយភាយ​ពេញ​ពេញ​រាងកាយ និងក្រអូប​បាន​យូរ។

៨. កុំ​ត្រដុស 
បើ​សិន​ជា​អ្នក​ត្រដុស​ទឹកអប់​ដែល​បាញ់​លើ​ស្បែក​វា​នឹង​ធ្វើឲ្យ​ក្លិន​នេះ​ឆាប់​បាត់​ទៅ​វិញ​យ៉ាង​លឿន។ ជំនួស​ឲ្យ​ការ​ត្រដុស​គ្រាន់តែ​វា ​និង​ទុក​ឲ្យ​វា​ស្ងួត​នៅ​លើ​ស្បែក​តាម​ធម្មតា។

Comments

  1. Métis du Casino - TITIA, Canada
    TITIA, Canada — Today we are in the midst of the development oakley titanium glasses of the new blue titanium cerakote Métis de microtouch solo titanium Casino. Our newest addition is the stunning Casino at titanium or ceramic flat iron TITIA. The titanium headers

    ReplyDelete

Post a Comment